ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ដើម្បី​ជោគជ័យ​ក្នុង​ការ​និពន្ធ​ចម្រៀង​ត្រូវ​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ម្ចាស់​បទ«​​ទីនេះ​មាន​មនុស្ស​ខូចចិត្ត»ដែល​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ចំណោម​ទស្សនិកជន​វ័យក្មេង​ អ្នកនាង Adda Angel (ថុន សរចរិយា) ត្រូវ​បាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​អញ្ជើញ​ឲ្យ​មក​ចូលរួម​ក្នុង​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ​អន្តរជាតិ (IVLP) នៅ​សហរដ្ឋអាមេរិក​រយៈពេល​១២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែមេសា ដល់​ថ្ងៃ​ទី​៨ ខែ​ឧសភា ដើម្បី​ស្វែងយល់​បន្ថែម​ ក៏​ដូចជា​ផ្លាស់ប្ដូរ​បទពិសោធន៍​អំពី​ការ​តែង​និពន្ធ​និង​ការ​ច្នៃប្រឌិត​ថ្មី។ អ្នកនាង Adda បាន​ចំណាយ​ពេល​វេលា​មក​កាន់​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី វ៉ាស៊ីតោន ដើម្បី​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកស្រី ហុង ចិន្ដា អំពី​ការ​រក្សា​ភាពជោគជ័យ​របស់​អ្នកនាង​នៅ​ក្នុង​វិស័យ​សិល្បៈ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG