ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ កញ្ញា ចិត្ត កញ្ចនា ​ព្យាយាម​កែប្រែ​ផ្នត់​គំនិត​ចំពោះ​អ្នក​ចម្រៀង​ស្រី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

តារា​​ដែល​ទើប​តែ​រះថ្មី​ក្នុង​ស្រទាប់​យុវវ័យ កញ្ញា ចិត្ត កញ្ចនា គឺ​ជា​អ្នក​ចម្រៀង​ផង​និង​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង​ផង។ កញ្ញា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ជាពិសេស​យុវជន​ជំនាន់​ក្រោយ ដោយសារ​តែ​ការ​ច្នៃ​ប្រឌិត​និង​ការ​ចេះ​និពន្ធ​ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង​យ៉ាង​ពិរោះ។ ដោយសារ​តែ​ស្នាដៃ​លេច​ធ្លោ​នេះ កញ្ញា ចិត្ត កញ្ចនា ត្រូវ​បាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​អញ្ជើញ​ឲ្យ​មក​ចូលរួម​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ​អន្តរជាតិ (IVLP)​ ពី​ថ្ងៃ​ទី​២៧​ខែ​មេសា​ដល់​ថ្ងៃ​ទី​៨​ខែ​ឧសភា។ កញ្ញា​​ក៏​បាន​ឆ្លៀត​ពេល​វេលា​ចូល​មក​កាន់​បន្ទប់​ផ្សាយ​របស់ ​VOAក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ដើម្បី​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកស្រី ហុង ចិន្ដា នៃ VOA អំពី​ដំណើរ​ជីវិត​ក្នុង​វិថី​សិល្បៈ​របស់​កញ្ញា​ក្នុង​នាម​ជា​តារា​ចម្រៀង​ស្រី​ម្នាក់​ផង​ដែរ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG