នាឱកាសទិវាសេរីភាពសារព័ត៌មាន អ្នកយកព័ត៌មានកម្ពុជាបង្ហាញពីការភ័យខ្លាចក្នុងការយកព័ត៌មាន
នាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភានេះ អ្នកសារព័ត៌មានមួយចំនួននៅក្នុងប្រទេសកម្ពុជាបានប្រាប់ VOA អំពី ការគំរាមគំហែង ការធ្វើទុក្ខបុកម្នេញ និងការភ័យខ្លាចចំពោះការចាប់ខ្លួនរបស់អាជ្ញាធរ។ ពួកគេនិយាយថា ការបារម្ភពីការសរសេរព័ត៌មានស៊ីជម្រៅ និងការរឹតត្បិតខ្លួនឯងក្នុងការសរសេរព័ត៌មាន មានច្រើនជាងមុន បើទោះបីជាវាមានរយៈពេលជាងមួយឆ្នាំទៅហើយ បន្ទាប់ពីកាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី និងវិទ្យុមួយចំនួនត្រូវបានបិទមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ កញ្ញា ផន បុប្ផា រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕