បទសម្ភាសន៍VOA៖ អតីតចៅសង្កាត់ស៊ិន ចាន់ពៅរ៉ូហ្សេតបារម្ភពីសុវត្ថិភាពតែមិនតក់ស្លុត
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិនៅថ្នាក់មូលដ្ឋានចំនួនប្រាំនាក់ ត្រូវបានតុលាការកោះហៅឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងការសង្ស័យថា ធ្វើសកម្មភាពនយោបាយប្រឆាំងនឹងសាលដីការបស់តុលាការកំពូលដែលរំលាយអតីតគណបក្សប្រឆាំងនេះ កាលពីចុងឆ្នាំ២០១៧។ មន្ត្រីទាំងប្រំានាក់មាន កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ លោក ម៉ក់ រ៉ា អតីតចៅសង្កាត់ទួលតាឯក លោក ហួន ចំរើន អតីតចៅសង្កាត់ចំការសំរោង លោក ឌឹម សារឿន អតីតសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោកគង់ ប៊ុនហ៊ាង សកម្មជនគណបក្ស នឹងត្រូវទៅបំភ្លឺនៅតុលាការនៅខែឧសភានេះ ពាក់ព័ន្ធនឹង«ការប្រឆាំងនឹងសាលដីការបស់តុលាការកំពូល»។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសកញ្ញា រ៉ូហ្សេតតាមទូរស័ព្ទអំពីដីកាកោះនោះ៕