បទសម្ភាសន៍ VOA៖ លោកសុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ រៀបរាប់ពីការប្រឡូកក្នុងវិស័យចម្រៀងនិងផែនការជីវិតរបស់លោក
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ គឺជាពាក្យស្លោកមួយឃ្លាដែលត្រូវនឹងជីវិតពិតរបស់លោក សុវត្ថិ មុនីវណ្ណ ដែលជាកូនប្រុសច្បងរបស់តារាចម្រៀងដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ។ ដោយដើរតាមគន្លងរបស់ឪពុកខ្លួន លោក សុវត្ថិ មុនីវណ្ណ កំពុងប្រឡូកក្នុងវិស័យចម្រៀង និងក៏កំពុងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស។ នៅក្នុងការប្រគំតន្ត្រីទេសចរណ៍មួយ ដែលបានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩ នៅក្នុងទីក្រុង Gaithersburg រដ្ឋ Maryland លោក សឿន វឌ្ឍនា នៃ VOA បានជួបសម្ភាសន៍ជាមួយលោក សុវត្ថិ មុនីវណ្ណ អំពីមូលហេតុនៅពីក្រោយការប្រឡូកក្នុងវិស័យចម្រៀង និងផែនការជីវិតរបស់តារាចម្រៀងរូបនេះ៕