ពលរដ្ឋដែលត្រូវប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីនៅពោធិ៍សាត់បារម្ភថាមិនមានសំណងសមរម្យ
កាលពីសប្តាហ៍មុន រដ្ឋាភិបាល បានប្រកាស ជាផ្លូវការក្នុងការស្ថាបនាទំនប់វារីអគ្គិសនីនៅលើស្ទឹងក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទំនប់ដែលមានទំហំថាមពល៨០មេហ្គាវ៉ាត់ និងតម្លៃជាង២៣០លានដុល្លារអាមេរិកនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៩នេះ។ អាជ្ញាធរបានឲ្យដឹងថាប្រជាពលរដ្ឋជាង ៣៥០ គ្រួសារស្មើនឹងជាង ១៤០០នាក់ នឹងរងផលប៉ះពាល់។ ក្រៅពីដីធ្លីរាប់រយហិកតា និងដំណាំ ដែលរងផលប៉ះពាល់ ផ្ទះជិត ១០០ខ្នង ក៏ប្រឈមនឹងការរុះរើផងដែរ។ពលរដ្ឋដែលរងផលប៉ះពាល់បានលើកឡើងថាពួកគេរង់ចាំសំណងសមរម្យមួយពីក្រុមហ៊ុន និងរដ្ឋាភិបាល។ លោកស៊ុន ណារិន នៃ VOAរាយការណ៍ពីខេត្តពោធិ៍សាត់៕