របាំប្រពៃណីខ្មែរបង្រួបបង្រួមសហគមន៍ខ្មែរ-អាមេរិកាំង
អស់រយៈពេលជិត៤០ឆ្នាំមកហើយ ស្វាមីភរិយាអាមេរិកាំងដែលមានដើមកំណើតខ្មែរមួយគូរ កំពុងព្យាយាមអភិរក្សរបាំប្រពៃណីខ្មែរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ដែលពួកគាត់ចាត់ទុកថា របាំប្រពៃណីខ្មែរនេះ ជា«ទ្រព្យសម្បត្តិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន»នៃប្រទេសកំណើតរបស់ពួកគាត់ផង និងដើម្បីបង្រួបបង្រួមសហគមន៍ខ្មែរអាមេរិកាំងផងដែរ។ VOA បានសម្ភាសន៍ប្ដីប្រពន្ធខ្មែរអាមេរិកាំងមួយគូរនេះ និងតាមផ្ដិតយកទិដ្ឋភាពនៃប្រវត្តិនិងសកម្មភាពនៃក្រុមរបាំរបស់ពួកគាត់តាំងពីឆ្នាំ២០១៧មក ហើយក៏បានផលិតជាវីដេអូឯកសារអំពីការព្យាយាមថែរក្សារបាំប្រពៃណីខ្មែរក្នុងសហរដ្ឋអាមេរិក។ លោក សាយ មុន្នី នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕