ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សកម្ម​ជន​ស្ត្រី​បក្ស​ប្រឆាំង​​សុំ​ការអន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​ការ​​គាប​សង្កត់​លើ​សកម្មជន​ស្ត្រី​បក្ស​នៅ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បន្ទាប់​ពី​ពិភពលោក​បាន​អបអរ​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​កាលពី​ថ្ងៃទី៨ ខែមីនា​កន្លង​ទៅ​ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ សកម្មជន​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹក​នាំ​ដោយ​លោកស្រី​មូរ សុខហួរ អនុប្រធាន​បក្ស​ម្នាក់ បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​ស្ត្រី ដើម្បី​ស្វែង​រក​ការ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ ​ពាក់ព័ន្ធ​នឹង​ការ​គាប​សង្កត់​របស់​គណបក្ស​កាន់​អំណាច​មក​លើ​សកម្មជន​ស្ត្រី​បក្ស​ប្រឆាំង​នៅ​កម្ពុជា។ អ្នកស្រី ចេណិត សេង (Janet Seng) ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះជាតិ​បណ្តាញ​សកល បាន​ប្រាប់​ VOA ថា នា​ពេល​បច្ចុប្បន្ន​នេះ សកម្ម​ជន​ស្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ទទួល​រង​ការ​គាប​សង្កត់ និង​ការ​រើស​អើង ដែល​បាន​បណ្តាល​ឲ្យ​ស្ត្រី​មួយ​ចំនួន​បាន​រត់​ភៀស​ខ្លួន ឬ​លាក់​ខ្លួន។ បើ​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣៦ នាក់ បាន​ជាប់​ជា​មេឃុំ និង​៥០០ នាក់​ទៀត​បាន​ជាប់​ជា​ជំទប់ទី១​និង​ទី២។ ក៏​ប៉ុន្តែ ប៉ុន្មាន​ខែ​ក្រោយ​មក ស្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​ឆ្នោត​ទាំង​នេះ​បាន​បាត់បង់​តំណែង​ និង​សិទ្ធិ​នយោបាយ​របស់​ខ្លួន បន្ទាប់​ពី​តុលាការ​​កំពូល​កម្ពុជា​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ តទៅនេះ សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​រវាង​អ្នកនាង ទែន សុខស្រីនិត នៃ VOA ជាមួយ​អ្នកស្រី ចេណិត សេង៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG