ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ធ្វើ​យុទ្ធនាការ​នៅ​ម៉ាឡាវី​ព្យាយាម​លុបបំបាត់​ការអនុញ្ញាត​ឲ្យ​ក្មេង​ស្រី​រួមភេទ​ក្នុង​ពិធី​ប្រពៃណី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​តាម​តំបន់​ជនបទ​ក្នុង​ប្រទេស​ម៉ាឡាវី ក្រុម​គ្រួសារ​នានា​ឲ្យ​កូន​ស្រី​ដែល​មាន​វ័យ​​ត្រឹម​១២​ឆ្នាំ ​ប្រារព្ធ​ពិធី​ប្រពៃណី​ទំនៀម​ទម្លាប់​មួយ​ ដែល​បញ្ជាក់​ថា​ ក្មេង​ស្រី​នោះ​ពេញ​វ័យ​ហើយ​​​។ ប៉ុន្តែ​អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​កុមារ​និយាយ​ថា​ ពិធី​ប្រពៃណី​នេះ ធ្វើ​ឲ្យ​ក្មេង​ស្រី​ឆាប់​ប្រឡូក​ក្នុង​ការ​រួម​ភេទ ការ​រៀប​អាពាហ៍ពិពាហ៍​ និង​ការ​មាន​ផ្ទៃពោះ​ទាំង​​វ័យ​ក្មេង​ ដែល​បង្ខំ​ឲ្យ​កុមារ​ជាច្រើន​ត្រូវ​ឈប់​រៀន។ អង្គការ​ក្នុង​ស្រុក​មួយ​កំពុង​តែ​ព្យាយាម​កែប្រែ​ស្ថានការណ៍​នេះ​ តាមរយៈ​ការ​បង្រៀន​ដល់​អ្នកណែនាំ​អំពី​ពិធី​ប្រពៃណី​​នេះ​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ អំពី​អាយុ​កុមារី​ដែល​សាកសម​អាច​រួម​ភេទ​បាន។ លោក Lameck Masina រាយការណ៍​​ឲ្យ​ VOA អំពី​រឿង​នេះ ពី​ទីក្រុង Mulanje។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG