ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រចនា​ម៉ូដ​កូន​ផ្ទះ​តូចៗ​សង់​ភូមិគ្រឹះ​ក្នុង​ក្តី​សុបិន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សម្រាប់​មនុស្ស​មួយ​ចំនួន​ ភូមិគ្រឹះ​ដូច​ប្រាសាទ​នានា​នៅ​ក្នុង​ទីក្រុង Los Angeles គឺ​គ្រាន់​តែ​ជា​កន្លែង​ស្អាតៗ​សម្រាប់​មើល​និង​ជា​ក្តី​ស្រម៉ៃ​ដែល​មិន​អាច​ទៅ​រួច​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​លោក Chris Toledo អ្នក​រចនា​ម៉ូដ​មួយ​រូប​ ភូមិគ្រឹះ​ទាំង​នោះ គឺ​ជា​ការ​ជំរុញ​ទឹកចិត្ត​មួយ។ លោក​បាន​រចនា​ភូមិគ្រឹះ​ទាំង​នោះ ជា​កូន​ភូមិគ្រឹះ​តូចៗ ដូច​ទៅ​នឹង​ភូមិគ្រឹះ​ទាំង​នោះ​អ៊ីចឹង​ គឺ​មាន​ទាំង​ឥដ្ឋការ៉ូ​ក្នុង​បន្ទប់​ទឹក អគ្គីសនី ឡ​កំដៅ​ផ្ទះ​ពេល​រដូវ​រងា​ និង​ចង្កៀង​ព្យួរ​លំអ​ក្នុង​ផ្ទះ។ ​លោក Toledo សង្ឃឹម​ថា លោក​នឹង​លក់​កូន​ភូមិគ្រឹះ​តូចៗ​ទាំង​នោះ ដើម្បី​សន្សំ​ប្រាក់​ឲ្យ​គ្រប់​ទិញ​ភូមិគ្រឹះ​ពិត​ប្រាកដ​មួយ នៅ​ថ្ងៃ​ណា​មួយ​ក្នុង​ពេល​អនាគត។ អ្នកស្រី Angelina Bagdasaryan រាយការណ៍​ពី​ទីក្រុង​ Los Angeles អំពី​រឿង​នេះ។ កញ្ញា ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG