ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជាង​ចម្លាក់​ទឹកកក​បង្កើត​ចម្លាក់​ទឹកកក​ដ៏​អស្ចារ្យ​ក្នុង​ប្រទេស​ចិន


ជាង​ចម្លាក់​ទឹកកក​បង្កើត​ចម្លាក់​ទឹកកក​ដ៏​អស្ចារ្យ​ក្នុង​ប្រទេស​ចិន
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:19 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

រៀងរាល់​ខែ​មករា ទីក្រុង Harbin ដ៏​ត្រជាក់​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​បាន​ក្លាយជា​ដែនដី​ពោរពេញ​ដោយ​ទឹកកក​ដ៏​អស្ចារ្យ ខណៈ​ដែល​ទីក្រុង​នេះ​ធ្វើ​ពិធី​បុណ្យ​ទឹកកក​និង​ព្រិល​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ វា​ជា​ទីតាំង​ដ៏​ស័ក្តិសម​សម្រាប់​ព្រឹត្តិការណ៍​នេះ ដោយសារតែ​ទីក្រុង Harbin គឺ​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ដែល​ត្រជាក់​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។ សីតុណ្ហភាព​នៅ​ទីនោះ​អាច​ធ្លាក់​ទាប​ខ្លាំង​ដល់​ដក​៣៥​អង់ហ្សាសេ។ ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​ដែល​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី៣៥​ហើយ​ដែល​ទាក់​ទាញ​អ្នក​ដំណើរ​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​មក​លេង​កំសាន្ត​នៅ​ទីនេះ​ដូច​ជា​លេង​កីឡា​លេង​កូនគោល​លើ​ទឹកកក​ ប្រ​កួត​ប្រជែង​រូប​ថត​និង​ការ​ពិព័រណ៌​ទឹកកក​និង​​ព្រិល។ អ្នកស្រី Deborah Block នៃ VOA រាយការណ៍​ថា ការ​ប្រកួត​ប្រជែង​ចម្លាក់​ទឹកកក​នោះ បង្ហាញ​ពី​ស្នាដៃ​ឆ្លាក់​ដោយ​ជាង​ចម្លាក់​មក​ពី​ជុំវិញ​ពិភពលោក។ កញ្ញា ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG