បទសម្ភាសន៍ VOA៖ លោក អាឡាំង ឡូវឹនសលខំជំរុញច្បាប់ដាក់ទណ្ឌកម្មកម្ពុជា
អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកខិតខំជំរុញសេចក្តីព្រាង«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»ឱ្យបានអនុម័តឆាប់ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ ក្រុមអ្នកតំណាងរាស្ត្រខិតខំចងភ្ជាប់បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាមួយនឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។ លោក ម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចាំរដ្ឋកាលីហ្វញ៉ានិងជាអ្នកដែលចូលរួមគំាទ្រច្បាប់នេះ។