ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក៖ យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​គ្រុនចាញ់​របស់​នីហ្សេរីយ៉ា​មាន​ដំណើរការ​ល្អ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​មួយ​ដើម្បី​ចែកចាយ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​ដល់​កុមារ​នៅ​ក្នុង​រដ្ឋ Borno ប្រទេស​នីហ្សេរីយ៉ា ​ហាក់​ដូច​ជា​កំពុង​មាន​ដំណើរ​ការ​ល្អ ដោយ​សារ​តែ​ចំនួន​ករណី​ជំងឺ​គ្រុនចាញ់​ដែល​គេ​រាយការណ៍​នោះ​មាន​ចំនួន​តិច​តួច​ជាង​មុន។ ប្រទេស​នីហ្សេរីយ៉ា​នៅ​តែ​ជា​ប្រទេស​មួយ​ដែល​មាន​ករណី​ជំងឺ​គ្រុនចាញ់​ខ្ពស់​បំផុត​លើ​ពិភពលោក​ គឺ​២៥ភាគរយ​នៃ​ករណី​ជំងឺ​គ្រុនចាញ់​នៅ​ជុំវិញ​ពិភពលោក។ លោក Timothy Obiezu រាយការណ៍​មក​ថា នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ដើម្បី​កាត់​បន្ថយ​ការរីករាល​ដាល​នៃ​ជំងឺ​នេះ។ កញ្ញា ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG