ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកប្រជានិយម សម្លឹងមើល​ការបោះឆ្នោត​រដ្ឋសភា​អឺរ៉ុប​នៅ​ខែឧសភា​ខាងមុខ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្លាំង​ប្រជា​និយម ​បាន​លេច​ឡើង​យ៉ាង​ខ្លាំង​ម្ដង​ទៀត​នៅ​ទ្វីប​អឺរ៉ុប​ កាលពី​ឆ្នាំ ២០១៨។ កម្លាំង​នេះ បាន​ដណ្ដើម​កាន់កាប់​អំណាច ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី និង​ពង្រីក​ការក្ដោបក្ដាប់​អំណាច​របស់​ពួកគេ ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ដូចជា​ហុងគ្រី និង​ប៉ូឡូញ​ជា​ដើម។ នៅ​ក្នុង​ប្រទេស​បារាំង ការ​តវ៉ា​តាម​ដង​ផ្លូវ ​បាន​ផ្ទុះ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង។ រលក​ប្រជា​និយម​នេះ ​អាច​មាន​ផល​វិបាក​ធ្ងន់ធ្ងរ ​សម្រាប់​ការ​បោះ​ឆ្នោត​រដ្ឋសភា​អឺរ៉ុប ដែល​គ្រោង​នឹង​ធ្វើ​ឡើង ​នៅ​ខែ​ឧសភា ឆ្នាំ ២០១៩ ខាង​មុខ ដែល​ការ​ផ្ដោត​នយោបាយ​នា​ពេល​ឥឡូវ​នេះ ប្រឈម​នឹង​ការ​វាយ​ប្រហារ​ពី​ខាង​ស្ដាំ​និយម​ផង និង​ឆ្វេង​និយម​ផង។ លោក Henry Ridgwell រាយការណ៍​ឲ្យ VOA អំពី​រឿង​នេះ​ពី​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG