ក្រុមគ្រួសារកម្មករសំណង់ដែលរងរបួសដោយគ្រាប់កាំភ្លើងនៅខេត្តព្រះសីហនុ អំពាវនាវសុំជំនួយ
ករណីផ្ទុះការតវ៉ាក្នុងជម្លោះដីធ្លីមួយនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នាំឱ្យមានការបាញ់គ្រាប់កាំភ្លើងពិតពីសំណាក់កងកម្លាំងសមត្ថកិច្ចចម្រុះ ដែលបានចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល។ ការផ្ទុះអាវុធក្នុងការតវ៉ារឿងដីធ្លីនោះ បណ្ដាលឲ្យបុរសម្នាក់ដែលជាកម្មករសំណង់ ហើយមិនមានដីក្នុងជម្លោះនោះ រងរបួសជាទម្ងន់។ ពេលនេះ ក្រុមគ្រួសារជនរងគ្រោះ បានអំពាវនាវសុំជំនួយ ដើម្បីព្យាបាលកូនរបស់ពួកគេ។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕