ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿងរ៉ាវ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​ចាប់​ពង្រត់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី Sakie Yokota ដែល​បាន​បាត់​កូនស្រី​របស់​អ្នកស្រី​ឈ្មោះ Megumi Yokota ពេល​នាង​មាន​អាយុ​១៣ឆ្នាំ​នោះ​ បាន​ថ្លែង​ថា៖«គ្មាន​ពាក្យ​អ្វី​អាច​រៀបរាប់​ពី​រឿង​រ៉ាវ​ដែល​គ្រួសារ​របស់​ខ្ញុំ​បាន​ឆ្លង​កាត់​នោះ​ទេ»។ នេះ ជា​រឿង​រ៉ាវ​របស់​ជន​រងគ្រោះ​ជប៉ុន​ដែល​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​ចាប់​ពង្រត់។ ជន​រងគ្រោះ​ដែល​ត្រូវ​កូរ៉េ​ខាង​ជើង​ចាប់​ពង្រត់​៥នាក់​ក្នុង​ចំណោម​១៧នាក់​ ត្រូវ​បាន​បញ្ជូន​ឲ្យ​ត្រឡប់​មក​ជប៉ុន​វិញ​កាល​ពី​ឆ្នាំ២០០២ ប៉ុន្តែ​ក្រុម​គ្រួសារ​​របស់​ជន​រង​គ្រោះ​ទាំង​អស់​មិន​ដែល​ឈប់​ខ្វាយខ្វល់​ពី​បញ្ហា​នេះ​នោះ​ទេ។ គ្រួសារ​ទាំង​នេះ​រួម​ជាមួយ​នឹង​រដ្ឋាភិបាល​ជប៉ុន​មិន​ដែល​បំភ្លេច​បញ្ហា​ចាប់​ពង្រត់​នេះ​ទេ ដរាប​ណា​ជន​រងគ្រោះ​ទាំង​អស់​មិន​ទាន់​រួច​ខ្លួន​មក​វិញ។ វីដេអូ​ឯកសារ​នេះ​ផលិត​ដោយ​ VOA សេវា​ផ្សាយ​ជា​ភាសា​កូរ៉េ។ កញ្ញា ស្រេង លក្ខិណា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG