ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្ស៊ីមបាវ៉េ​បញ្ជូន​សត្វដំរី​ពី​ឧទ្យាន Save Valleyទៅ​ឧទ្យាន​ផ្សេង​ដោយសារ​ស្ថានភាព​កកស្ទះ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេស​ហ្ស៊ីមបាវ៉េ​បាន​ប្តូរ​ទីកន្លែង​សត្វដំរី​១០០ក្បាល ពី​កន្លែង​អភិរក្ស​សត្វ​ដែល​មាន​ស្ថានភាព​កកស្ទះ​នៅ​ភាគខាងត្បូង ទៅ​ឧទ្យាន​មួយ​កន្លែង​ផ្សេង​ទៀត​ដែល​នៅ​ជិត​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ហ្សំប៊ី។ កន្លែង​អភិរក្ស​ថ្មី​នេះ មាន​ចំណី​គ្រប់គ្រាន់​និង​មាន​កន្លែង​ធំ​ជាង​ ដើម្បី​ឲ្យ​ពួកសត្វ​ដំរី​ទាំងនោះ​អាច​ដើរ​បាន។ ក៏ប៉ុន្តែ ឧទ្យាន​នេះ ធ្លាប់​ត្រូវ​បាន​យាយី​ដោយ​ពួកអ្នកប្រមាញ់​សត្វ កាលពី​ពេល​កន្លង​ទៅ។ មន្រ្តី​ការពារ​សត្វព្រៃ​ហ្ស៊ីមបាវ៉េ​និយាយ​ថា ក្រុមអាជ្ញាធរ​អាច​គ្រប់គ្រង​ការប្រមាញ់​សត្វ​បាន នា​ពេល​បច្ចុប្បន្ន​នេះ។ លោក Columbus Mavhunga រាយការណ៍​បន្ថែម​ជូន​VOA អំពី​រឿង​នេះ ពី​រដ្ឋធានី​ហារ៉ារ៉េ​ ប្រទេស​ហ្ស៊ីមបាវ៉េ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG