Hello VOA សុខភាព៖ ការតាមដានកម្រិតជាតិស្ករក្នុងឈាមជួយការពារមិនឲ្យកើតជំងឺទឹកនោមផ្អែម
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថា ការដឹងពីចំណុចសំខាន់ៗដែលប៉ះពាល់ដល់កម្រិតជាតិស្ករ និងការតាមដានកម្រិតជាតិស្ករក្នុងឈាមគឺជាចំណុចសំខាន់ដើម្បីជួយទប់ស្កាត់ការកើតជំងឺទឹកនោមផ្អែម។ អាការៈដែលជាសញ្ញានៃការកើតជំងឺទឹកនោមផ្អែមមានដូចជាមានអារម្មណ៍ស្ពឹក ស្រវ៉ាំងភ្នែក កើតជំងឺសើស្បែក នោមញឹក ឡើងទម្ងន់ ឬស្រកទម្ងន់ខុសពីធម្មតាជាដើម។ លោកវេជ្ជបណ្ឌិតថ្លែងបន្តថាការការពារមិនឲ្យកើតជំងឺទឹកនោមផ្អែមគឺត្រូវចេះថែទាំសុខភាពតាំងពីដំបូង៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៧ មករា ២០១៩)