Hello VOA សុខភាព៖ ការព្យាបាលជំងឺបង្កនានាឲ្យបានឆាប់ ជួយទប់ស្កាត់ការវិវត្តន៍ទៅរកជម្ងឺខូចតម្រង់នោមរ៉ាំរ៉ៃ
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ដើម្បីអាចព្យាបាលជម្ងឺខូចតម្រង់នោមរ៉ាំរ៉ៃ ឬខូចក្រលៀននេះ គេត្រូវព្យាបាលជម្ងឺជាមូលហេតុបង្កដែលធ្វើឲ្យប៉ះពាល់ដល់ក្រលៀន ដូចជាជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ឬជម្ងឺផ្សេងទៀត ដើម្បីកុំឲ្យវាវិវត្តន៍ទៅជាដូចជាជម្ងឺក្រលៀនធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មួយចំនួនក៏អាចធ្វើឲ្យអ្នកដែលមានជម្ងឺក្រលៀនរួចទៅ ហើយនេះកាន់តែមានសភាពធ្ងន់ធ្ងរឡើង។ ការព្យាបាលដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកជម្ងឺក្រលៀនធ្ងន់ធ្ងរ គឺការលាងឈាម ឬការវះកាត់ដូរក្រលៀន៕ (អ្នកស្រីស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២០ ធ្នូ ២០១៨)