បទសម្ភាសន៍VOA៖ លោកអេង ឆៃអ៊ាងពន្យល់ពីភាពចាំបាច់នៃការដឹកនាំរបស់លោកសម រង្ស៊ី
បន្ទាប់ពីបានតែងតាំងលោកសម រង្ស៊ីជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំគណបក្សចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយពីភាពស្របច្បាប់នៃការតែងតាំងនេះប្រាប់ដល់សហគមន៍ជាតិនិងអន្តរជាតិក្នុងពេលដែលការរិះគន់ពីក្រុមអ្នកគាំទ្រលោកកឹម សុខាប្រធានគណបក្សបន្តកើតមានឡើងតាមបណ្តាញសង្គម។ លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេងនៃវីអូអេដូចតទៅ៖