បទសម្ភាសន៍ VOA៖ លោកTed Yoho ថាប្រទេសសេរីមិនជឿល្បិចលោកហ៊ុន សែនទេ
សេចក្តីព្រាងច្បាប់ HR5754 ដែលមានគោលបំណងនាំយកលទ្ធិប្រជាធិបតេយ្យទៅប្រទេសកម្ពុជាដែលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តកាលពីខែកក្កដា បាននៅជាប់គាំងត្រឹមព្រឹទ្ធសភាសហរដ្ឋអាមេរិក។ សេចក្តីព្រាងច្បាប់នេះនឹងអស់សុពលភាពនៅដំណាច់ឆ្នាំ២០១៨នេះ ប៉ុន្តែលោក Ted Yoho អ្នកតំណាងរាស្រ្តប្រចាំរដ្ឋ Florida នៃគណបក្សសាធារណរដ្ឋអះអាងថា បើព្រឹទ្ធសភាមិនអាចអនុម័តបាននៅដំណាច់ខែធ្នូនេះទេ គឺលោកនឹងដាក់ស្នើសេចក្តីព្រាងច្បាប់នេះឡើងវិញ នៅពេលដែលសភាថ្មីចាប់ផ្តើមការងារនៅខែមករាខាងមុខ។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសតាមទូរស័ព្ទជាមួយនឹងលោក Ted Yoho៕