ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោក​សម រង្ស៉ីថា​«ជាល្បិច‍»​របស់​លោក​ហ៊ុន សែន ​រឿង​សេរីភាព​នយោបាយ​មន្ត្រី​ជំទាស់​១១៨​នាក់


ក្នុងពេល​រដ្ឋសភា​កំពុង​រៀបចំ​ពិនិត្យ​ និង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​មួយ​ដែល​បើក​ផ្លូវ ដល់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១១៨​នាក់ ​ឲ្យមាន​សេរីភាព​ធ្វើ​នយោបាយ​វិញ​ លោក ​សម រង្ស៉ី​ មេដឹកនាំ​ក្រុម​ជំទាស់​ម្នាក់​បាន​ចោទ​ប្រកាន់​ថា​ លោក ​ហ៊ុន សែន​ ប្រើ​ល្បិច​បំបែក​បំបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។ ​លោក​ថា​សហគមន៍​អន្តរជាតិ​និង​សហរដ្ឋ​អាមេរិក​មិន​ជឿ​ទៅលើ​គម្រោង​ការ​លោក​ ហ៊ុន សែន​ដែរ។ លោក ​សម​ រង្ស៉ី បាន​ទទូច​ដល់​មន្ត្រី​លោក​ កុំជឿ​ទុកចិត្ត​ ក្រៅពី​ទទូច​ថា ​លោក​កឹម សុខា ​ត្រូវ​ដោះ​លែង​ជាមុន ​បទ​ចោទ​ប្រកាន់​នានា​ត្រូវ​ទម្លាក់​ចោល​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រស់​ឡើងវិញ​ ត្រូវមាន​ការ​បោះឆ្នោត​ឡើងវិញ​ ត្រូវ​មានការ​ផ្តល់​តំណែង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឡើងវិញ។​ សូម​ស្តាប់​ការ​បកស្រាយ​របស់​វាគ្មិន​ទាំងពីរ គឺ​លោក​ សម រង្ស៉ី ​និង​លោក​ ប៉ុន សាវរី​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ០៦ ធ្នូ ២០១៨)

XS
SM
MD
LG