សម្ភាសន៍VOA៖ អ្នកគាំទ្រសង្គ្រោះជាតិនៅក្រៅប្រទេសនឹងរៀបចំសន្និសីទលើកទី១
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស នឹងជួបប្រជុំគ្នានៅឯសន្និសីទពិភពលោកលើកទី១នៅទីក្រុងអាត្លង់តា រដ្ឋចរចាសហរដ្ឋអាមេរិក រយៈពេលពីរថ្ងៃនៅថ្ងៃទី១ និងទី២ ខែធ្នូ ដើម្បីរិះរកមធ្យោបាយស្តារគណបក្សសង្គ្រោះជាតិនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ លោក ប៉ុន សៅរី អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិអាមេរិក និងជាអ្នករៀបចំកម្មវិធីនេះ ផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃ VOAអំពីសន្និសីទនេះ៕