ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖សិល្បៈ​ខ្មែរ​អមតៈ ​ប្រឹង​ពង្រីក​ទីផ្សារ​សម្រាប់​សិល្បករ​បុរាណ​ខ្មែរ​​ ដោយ​បង្កើត​ស្នាដៃ​ថ្មីៗ


បទសម្ភាសន៍VOA៖សិល្បៈ​ខ្មែរ​អមតៈ ​ប្រឹង​ពង្រីក​ទីផ្សារ​សម្រាប់​សិល្បករ​បុរាណ​ខ្មែរ​​ ដោយ​បង្កើត​ស្នាដៃ​ថ្មីៗ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:13:53 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អង្គការ​សិល្បៈ​ខ្មែរ​អមតៈ Cambodian Living Arts (CLA) បាន​ព្យាយាម​ជម្នះ​គោលគំនិត​អភិរក្ស​និយម​ជ្រុល​ខាង​វិស័យ​សិល្បៈ​បុរាណ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្កើត​គំនិត​និង​ស្នាដៃ​ថ្មីៗ ដើម្បី​បង្កើត​ទី​ផ្សារ​ថ្មី​សម្រាប់​សិល្បករ​ខ្មែរ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ។ ការ​បង្កើត​គំនិត​និង​ស្នាដៃ​ថ្មីៗ​នេះ ធ្វើ​ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ឧបករណ៍​តន្ត្រី​បុរាណ​និង​សម័យ ក្នុង​គោលបំណង​ផ្លាស់ប្ដូរ​ទស្សនីយភាព​ថ្មីៗ សម្រាប់​ទស្សនិកជន​ថ្មី។ លោក សាយ មុន្នី នៃ​វីអូអេ បាន​សម្ភាសន៍​លោក អាន ចនផន ស្ថាបនិក​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​នេះ និង​លោក ធុច សាវ៉ាង សិល្បករ​ភ្លេង​បុរាណ​ខ្មែរ​ម្នាក់ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្រោយ​ពេល​ដែល​ក្រុម​សិល្បៈ​របស់​លោក បាន​បញ្ចប់​ដំណើរ​ទេសចរណ៍«សិល្បៈ​ដើម្បី​សន្តិភាព»រយៈពេល​៣សប្តាហ៍​ក្នុង​សហរដ្ឋ​អាមេរិក។

XS
SM
MD
LG