ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនស្រី​ពីរ​នាក់​ត្រូវ​រំលោភ​សម្លាប់​ពេល​ឱពុកម្តាយ​ធ្វើ​ចំណាក​ស្រុក


កូនស្រី​ពីរ​នាក់​ត្រូវ​រំលោភ​សម្លាប់​ពេល​ឱពុកម្តាយ​ធ្វើ​ចំណាក​ស្រុក
សូម​រង់ចាំ
Embed

No media source currently available

0:00 0:04:23 0:00

អ្នកស្រី អុល ធីតា ទើប​តែ​បាត់​បង់​កូន​ស្រី​ពីរនាក់។ ពួកគេ​ត្រូវ​បាន​រំលោភសម្លាប់​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែតុលា​ ក្រោយ​ឪពុក​ម្តាយ​បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ និង​នៅ​ប្រទេស​ថៃ។ អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ផ្ទះ​របស់​អ្នកស្រី​ថា៖ «មនុស្ស​ស្រី​ម្តាយ​នីមួយៗ​ គ្មាន​នរណា​ចង់​បែក​ពី​កូន​ដែល​កំពុង​ពេញ​ស្រឡាញ់​ហ្នឹង​ទេ។ ចង់​តែ​នៅ​ជិត​កូន ប៉ុន្តែ​ដោយ​លក្ខណៈ វា​ជីវភាព​វា​ក្រ​មែន​ទែន ដល់​ថ្នាក់​ដល់​យើង​មិន​ដឹង​រក​អី​នៅ​នេះ ដែល​អាច​សង​គេ​បាន»។ ការ​សេពគ្រឿងស្រវឹង គ្រឿង​ញៀន ការ​មើល​វីដេអូអាសអាភាស កង្វះ​ការ​អប់រំ​ និង​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម ត្រូវ​បាន​មើល​ឃើញ​ថា​ជា​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ៕ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍លម្អិតពីឃុំផ្សារ ខេត្តកំពង់ឆ្នាំង៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG