បទសន្ទនាអំពីការសំណេះសំណាលរវាងលោក ហ៊ុន សែន ជាមួយពលរដ្ឋខ្មែរនៅប៉ែកអឺរ៉ុប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំណេះសំណាលជាមួយពលរដ្ឋខ្មែរជាច្រើននៅប៉ែកអឺរ៉ុប ដោយបានប្រកាសបិទផ្លូវចរចាជាមួយបក្សជំទាស់ចុងក្រោយ និងផ្តោតលើគោលនយោបាយ អនុគ្រោះពន្ធពាណិជ្ជកម្ម ព្រមទាំងមោទនភាពរបស់រដ្ឋាភិបាលលោក រឿងការយល់ព្រមពីដៃគូ ដែលឲ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ ២០២០។ លោក សុខ ខេមរា នៃ VOA សង្ខេបព័ត៌មាននៅក្នុងទីក្រុង ប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ តាមការសន្ទនាតាមទូរស័ព្ទ ជាមួយអ្នកស្រី ស៊ូ ពេជ្រចិន្តា៕