ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA ៖ លោក​អួន កុសល​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​​ឲ្យ​កុមារ​នៅ​ជនបទ​មាន​ឱកាស​រៀន​ភាសា​អង់គ្លេស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ​អួន កុសល ជា​ស្ថាបនិក​នៃ​សាលា​ម៉ាឌ័រហូម​ខេមបូឌៀ Mother Home Cambodia (http://www.motherhomecambodia.org/) ដែល​បង្រៀន​កុមារ​នៅ​ជន​បទ​ដោយ​មិន​យក​កម្រៃ។ លោក​បាន​បង្កើត​សាលា​នេះ​តាំង​ពី​ឆ្នាំ ២០១៤ ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​កុមារ​នៅ​ជនបទ​ឲ្យ​បាន​សិក្សា​ភាសា​អង់គ្លេស។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សាលា​ម៉ាឌ័រហូម​ខេមបូឌៀ​បាន​បង្រៀន​សិស្ស​ចំនួន​៨០០​នាក់​ហើយ ដែល​ក្នុង​នោះ​សិស្ស​ចំនួន​២០០​នាក់​កំពុង​សិក្សា​នៅ​ឯ​សាលា​នេះ។ លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ដែល​បាន​មក​ពី​ការ​ប្រកប​របរ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ដំណើរការ​សាលា​ម៉ាឌ័រហូម​ខេមបូឌៀ​នេះ។ លោក ​អួន កុសល ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចែក​រំលែក​​បទ​ពិសោធន៍​អំពី​សាលា​ម៉ាឌ័រហូម​ខេមបូឌៀ នៅ​ឯ​វេទិកា​យុវជន​ដ៏​ធំ​បំផុត​នៅ​លើ​សាកលលោក​ឈ្មោះ​ One Young World កាល​ពី​ឆ្នាំ​២០១៥ ដល់​យុវជន​ប្រមាណ​ជាង​១.៣០០​នាក់​មក​ពី​ទូទាំង​ពិភពលោក។ កញ្ញា ​យូ សុធារី នៃ​ VOA បាន​សម្ភាសន៍​តាម​ទូរស័ព្ទ​ជា​មួយ​លោក​ អួន កុសល ​កាល​ពី​ពេល​ថ្មីៗ​នេះ អំពី​សាលា​ម៉ាឌ័រហូម​ខេមបូឌៀ និង​ការ​តាំង​ចិត្ត​របស់​លោក​ក្នុង​ការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ដល់​កុមារ​នៅ​ជន​បទ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ យូ សុធារី និង​លោក​អួន កុសល​ដូច​តទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG