កំណត់និពន្ធ៖ ក្រោយពីបានចាត់វិធានការណ៍នានាទៅលើអ្នករិះគន់និងក្រុមនយោបាយជំទាស់នោះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះអាសនៈទាំងអស់ក្នុងរដ្ឋសភា និងបង្កើតរដ្ឋាភិបាលថ្មីអាណត្តិទី៦ដោយរលូន បើទោះបីជាមានការរិះគន់ពីបណ្ដាដៃគូអ្នកផ្ដល់ជំនួយនៅបស្ចិមលោកយ៉ាងណាក្ដី។ ភ្លាមៗបន្ទាប់ពីបានបង្កើតគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលថ្មីក៏បានបញ្ចេញនូវឯកសារយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួន និងក៏បានបញ្ជាក់អំពីវិធីនានាដើម្បីទាញយកឱ្យបានភាពស្របច្បាប់និងការធ្វើកំណែទម្រង់ដើម្បីខាបទទួលជំនឿទុកចិត្តពីពលរដ្ឋម្ចាស់ឆ្នោតនៅក្នុងស្រុក។ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានផ្ដល់បទសម្ភាសន៍មួយជាមួយលោក អូន ឆេងប៉រ នៃ VOA អំពីក្ដីសង្ឃឹម និងបញ្ហាប្រឈមសម្រាប់ការសន្យាធ្វើកំណែទម្រង់ជាមួយនឹងទម្រង់អភិបាលកិច្ចតាមបែបផែនឯកបក្ស៕