ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​គាំទ្រ​ថា វត្តមាន​លោក​ ​ហ៊ុន សែន​​ក្នុង​មហាសន្និបាត​​អ.ស.ប​នៅ​ញូវយ៉ក​ ​ផ្តល់​កិត្តិយស​ដល់​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​តំណាង​ពលរដ្ឋ​ជាច្រើន​មក​ពី​បណ្តា​រដ្ឋ​នានា​ក្នុង​ប្រទេស អាមេរិក​និង កាណាដា​ផងដែរ បាន​ចូលរួម​ស្វាគមន៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃព្រហស្បតិ៍​មុន​ពេល​លោក ថ្លែងសុន្ទរកថា​ក្នុង​មហាសន្និបាត​អ.ស.ប នៅ​ថ្ងៃ សុក្រ​ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ ពលរដ្ឋ​ទាំងនោះ​ចាត់ទុកថា វត្តមាន​របស់ ប្រមុខ​ដឹកនាំ​កម្ពុជា​នៅក្នុង​វេទិកា​ពិភពលោក​នៅ​អ.ស.ប​នេះ គឺ​ជា​កិត្តិយស និង​មោទនាភាព​ជាតិ។ លោក សុខ ខេមរា លោក ប៉ូរាសី និង លោក ពិន ស៊ីសុវណ្ណ នៃ VOA កំពុង​ស្ថិត​នៅក្នុង​បុរី​ញូវយ៉ក​ដើម្បី ផ្តិត​យក​ព័ត៌មាន អំពី​កិច្ចប្រជុំ​មហា​សន្និបាត​អ.ស.ប​លើក​ទី៧៣៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG