ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA ៖ លោក ឃាង ធីតា​ថា នាយក​សាលា​បឋម​សិក្សា​នៅ​កម្ពុជា​មាន​មុខងារ​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ឃាង ធីតា គឺជា​គ្រូ​បង្រៀន​នៅ​ឯ​សាលា​អប់រំ​នៃ​សាកល​វិទ្យាល័យ Western Australia ក្នុង​ប្រទេស​អូស្រ្តាលី។ លោក​ក៏​ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ និង​ទីប្រឹក្សា​ផ្នែក​អប់រំ​ផង​ដែរ ដែល​ភាគ​ច្រើន​នៃ​ការស្រាវជ្រាវ​របស់​លោក​ផ្តោត​លើ​ការអប់រំ​នៅ​កម្ពុជា។ លោក​ធ្លាប់​ធ្វើ​ការ​ជា​មួយ​អង្គការ UNESCO ដែល​ផ្តោត​ជា​ចំបង​លើ​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​នៅ​កម្ពុជា។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក បាន​សហការ​ជាមួយ​លោក Tom O'Donoghue និង លោក Simon Clarke ដើម្បី​និពន្ធ​សៀភៅ​ថ្មី​មួយ ដែល​មាន​ចំណង​ជើង​ថា «ភាព​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​កម្រិត​បឋម​សិក្សា​នៅ​កម្ពុជា» ដែល​បាន​ផ្សាយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៨។ កញ្ញា យូ សុធារី នៃ VOA បាន​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក ឃាង ធីតា កាល​ពី​ពេល​ថ្មីៗ​នេះ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​រវាង​កញ្ញា យូ សុធារី នៃ​VOA អំពី​ខ្លឹមសារ​សំខាន់ៗ​នៃ​សៀវភៅ​របស់​លោក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG