ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ​ទោះ​ខ្វះ​ជំនាញ ​តែ​ដោយ​សារ​ការ​ប្តេជ្ញា ​សហគ្រិនស្ត្រី​ម្នាក់​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា InoTED


បទសម្ភាសន៍ VOA៖ ​ទោះ​ខ្វះ​ជំនាញ ​តែ​ដោយ​សារ​ការ​ប្តេជ្ញា ​សហគ្រិនស្ត្រី​ម្នាក់​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា InoTED
សូម​រង់ចាំ
Embed

No media source currently available

0:00 0:13:12 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

កញ្ញា​ ទូច សុជាតិតា គឺជា​សហស្ថាបនិក​នៃ​ក្រុមហ៊ុន InoTED ដែល​ផ្តល់​សេវាកម្ម និង​ប្រឹក្សាយោបល់​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ព័ត៌មាន ដើម្បី​ដោះស្រាយ​កត្តា​ប្រឈម​ផ្សេងៗ​ក្នុង​វិស័យ​អប់រំ ទេសចរណ៍ និង​វិស័យ​កសិកម្ម​ឧស្សាហកម្ម។ កញ្ញា​ សុជាតិតា ក៏ជា​សហគ្រិន​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​១២នាក់ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​គម្រោង​ទស្សនកិច្ច​ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ​អន្តរជាតិ របស់​ក្រសួង​ការ​បរទេស​អាមេរិក។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​នាង ទែន សុខស្រីនិត នៃ VOA កាល​ពី​ពេល​ថ្មីៗ​នៅ កញ្ញា​បាន​លើក​ឡើង​ថា វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា ត្រូវ​ការ​គំនិត​ច្នៃប្រឌិត​ថ្មីៗ និង​ការ​បណ្តាក់​ទុន​បន្ថែម​ទៀត ពីព្រោះ​វិស័យ​នេះ អាច​នាំ​មក​នូវ​ដំណោះស្រាយ​ដល់​បញ្ហា​ប្រឈម​ខាង​សេដ្ឋកិច្ច​ជាតិ និង​សង្គម។ កញ្ញា​ក៏​បាន​រៀបរាប់​ពី​កត្តា​ប្រឈម​ផ្សេងៗ ដែល​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​ជួប​ប្រទះ នៅ​ក្នុង​ការ​បង្កើត​អាជីវកម្ម និង​ក្រុមហ៊ុន​ផងដែរ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៕

XS
SM
MD
LG