ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Milton Osborne៖ កម្ពុជា​មិន​គួរ​ភ្លេច​ពី​ការ​បែក​បាក់​នៅ​ចុង​ទសវត្សរ៍​១៩៦០និង​ទសវត្សរ៍​១៩៧០​ឡើយ


លោក Milton Osborne៖ កម្ពុជា​មិន​គួរ​ភ្លេច​ពី​ការ​បែក​បាក់​នៅ​ចុង​ទសវត្សរ៍​១៩៦០និង​ទសវត្សរ៍​១៩៧០​ឡើយ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:11:07 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Milton Osborne គឺ​ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​តំបន់​អាស៊ី​អាគ្នយ៍​ដ៏​ល្បីល្បាញ​ម្នាក់។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ស្តី​អំពី «ប៉ុល ពត ដោះស្រាយ​បញ្ហា​ជំងឺ​ឃ្លង់៖ ការ​ចងចាំ​ពី​សម័យ​អាណានិគម និង​ព្រឹត្តិការណ៍​ពិភព​លោក​ក្រោយ​សម័យ​អាណានិគម ដែល​បាន​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ ១៩៥៦ និង១៩៨១»។ សៀវភៅ​នេះ​បាន​ពិពណ៌នា​អំពី​បទ​ពិសោធន៍​របស់​លោក ដែល​ជា​អ្នក​កាទូត​វ័យ​ក្មេង​ប្រចាំ​ទី​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា និង​បទ​ពិសោធន៍​ការងារ​របស់​លោក​ដែល​បាន​ធ្វើ​ជា​ទីប្រឹក្សា​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន។ លោក Osborne បាន​សរសេរ​សៀភៅ​មួយ​ចំនួន​ទៀត ដូចជា៖ «សីហនុ៖ ព្រះអង្គ​ម្ចាស់​នៃ​ពន្លឺ ព្រះ​អង្គ​ម្ចាស់​នៃ​ស្បៃ​អន្ធកាល» និង «វត្តមាន​របស់​បារាំង​នៅ​កូសាំងស៊ីន និង​កម្ពុជា៖ វិធាន​ការណ៍ និង​ការ​ឆ្លើយតប»។ កាល​ពី​ពេល​ថ្មីៗ​នេះ កញ្ញា យូ សុធារី នៃ​វីអូអេ បាន​សម្ភាសន៍​លោក Osborne តាម​ទូរស័ព្ទ។

XS
SM
MD
LG