ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ អ្នកនាំពាក្យ​ថា នៅឯ​មហា​សន្និបាត​អ.ស.ប.​ក្នុង​បុរីញូវយ៉ក​ លោក ហ៊ុន សែន គ្រោង​ជួប​អគ្គលេខាធិការ អ.ស.ប និង​មាន​កម្មវិធី​ច្រើន​ទៀត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​មាន​គម្រោង​ជួប​ជាមួយ​លោក​ អង់តូនីញ៉ូ ហ្គូតេរ៉េស​ (António Guterres )​ អគ្គលេខាធិការ ​អ.ស.ប.​ និង​ប្រមុខ​ដឹកនាំ​ប្រទេស​មួយ​ចំនួន ហើយនឹង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ផងដែរ ក្នុង​អំឡុង​ពេល​លោក​ស្ថិត​នៅ​ក្នុង​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក។ បន្ថែម​ពី​នេះ ក្នុង​នាម​ប្រទេស​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី​គ្រោង​នឹង​ថ្លែង​សន្ទរកថា​ក្នុង​វេទិកា​ពិភពលោក គឺ​កិច្ចប្រជុំ​ទូទៅ​លើក​ទី៧៣ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ចុង​ខែកញ្ញា​នេះ។ លោក​នឹង​ផ្តោត​ជាសំខាន់​ទៅ​លើ​ការវិវត្ត​នា​ពេល​ថ្មីៗ​នេះ ដូចជា​សមិទ្ធិផល​សំខាន់ៗ​ដែល​កម្ពុជា​សម្រេច​បាន​ បញ្ហា​តំបន់ និង​បញ្ហា​សកល​ ដែល​ជា​ក្តី​បារម្ភ​របស់​ពិភពលោក​ផងដែរ។ លោក ​សុខ ខេមរា ​នៃ VOA ពី​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក​ ផៃ ស៊ីផាន ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃសុក្រ​អំពី​គម្រោង​របស់​លោក​នាយក​រដ្ឋមន្ត្រី និង​បញ្ហា​ប្រឈម​របស់​កម្ពុជា​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG