ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA ជាមួយ​លោកស្រី​អេង លីគង់៖ ទោះ​លំបាក​ជាង​បុរស សហគ្រិន​ស្ត្រី​កម្ពុជា​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍​និង​ជាតិ​ប្រសើរ​ឡើង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ស្រី អេង លីគង់ ដែល​ជា​សហ​ស្ថាបនិក និង​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា មាន​ទស្សនវិស័យ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ស្ត្រី​សហគ្រិន​តែងតែ​ជួប​ប្រទះ ដូចជា​ចំណេះ​ដឹង​នៅ​មាន​កម្រិត គំនាប​វប្បធម៌​និង​គ្រួសារ និង​កង្វះ​ហិរញ្ញវត្ថុ​ជាដើម ដើម្បី​ឲ្យ​ស្ត្រី​កាន់តែ​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន សហគមន៍ និង​សេដ្ឋកិច្ច​ជាតិ​បាន​ប្រសើរ​ឡើង។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​ទន្តពេទ្យ​ដោយសារ​តែ​គ្មាន​ជម្រើស​នៅ​ឆ្នាំ​១៩៩៣ លោកស្រី​បាន​បង្កើត​អាជីវកម្ម​ព្យាបាល​ធ្មេញ គឺ​គ្លីនិក​ព្យាបាល​ធ្មេញ ម៉ាស្ទើរ ឃែរ (Master Care) ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ។ លោក​ស្រី​បាន​ឆ្លងកាត់​បទ​ពិសោធន៍​ធ្វើ​ជំនួញ និង​អាជីវកម្ម​ជា​យូរ​ឆ្នាំ​មក​ហើយ​ តាម​រយៈ​ការ​គ្រប់គ្រង​គ្លីនិក​ព្យាបាល​ធ្មេញ​នេះ និង​អាជីវកម្ម​ផ្សេងៗ​ទៀត។ លោក​ស្រី អេង លីគង់ បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកនាង ទែន សុខស្រីនិត នៃ​​ VOA នៅ​ក្នុង​អំឡុង​ពេល​ដែល​អ្នក​ស្រី​ និង​សហគ្រិន​ស្ត្រី​ចំនួន​១១​នាក់​ផ្សេង​ទៀត មាន​វត្តមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ចូលរួម​គម្រោង​ទស្សនកិច្ច​ស្តី​ពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​ក្រសួងការ​បរទេស​អាមេរិក។ បទសម្ភាសន៍​នេះ​ ​រៀបរាប់​ពី​ដំណើរ​ជីវិត​ជា​សហគ្រិន​របស់​លោកស្រី និង​ទស្សនវិស័យ​របស់​លោក​ស្រី អេង លីគង់ ​ក្នុង​ការ​លើក​ស្ទួយ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា៕

XS
SM
MD
LG