ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដើមឈើ Baobab ដែល​ជា​និមិត្តរូប​នៃ​ទ្វីប​អាហ្វ្រិក​កំពុង​បាត់បង់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដើមឈើ Baobab គឺ​ជា​ដើមឈើ​និមិត្តរូប​បុរាណ​មួយ​ដែល​មាន​ដើម​រាង​ប៉ោង​ខុស​ប្លែក​ពី​គេ។ វា​ជា​ដើមឈើ​ដែល​ដុះ​នៅ​តាម​តំបន់​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក។ ប៉ុន្តែ​សព្វថ្ងៃ​នេះ ដើមឈើ​ដែល​ដុះ​ចេញ​ពី​ព្រៃ​ស្មៅ​នៅ​ភាគ​ខាង​ត្បូង​នៃ​ទ្វីប​អាហ្វ្រិក​មួយ​នេះ កំពុង​តែ​បាត់បង់​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់។ អ្នក​វិទ្យាសាស្ត្រ​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​សង្ស័យ​ថា​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ «រុក្ខជាតិ​ធម្មជាតិ‍» គេ​ឃើញ​ថា ដើមឈើ Baobab ៩ដើម​ក្នុង​ចំណោម១៣ដើម ដែល​មាន​អាយុ​ចន្លោះ​ពី១ពាន់​ឆ្នាំ​ទៅ២ពាន់៥រយឆ្នាំ បាន​ងាប់​ក្នុង​រយៈពេល​ជាង១០ឆ្នាំ​កន្លង​មក​នេះ។ អ្នកស្រី Deborah Block នៃ VOA រាយការណ៍​ពី​រដ្ឋធានី ​វ៉ាស៊ីនតោន អំពី​ខេត្ត Limpopo នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដែល​គេ​ស្គាល់​ថា​ជា​ទឹកដី​នៃ​ដើមឈើ Baobab នេះ។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG