បទសម្ភាសន៍ VOA៖ បក្សសង្គ្រោះជាតិសុំឱ្យកោះប្រជុំម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងប៉ារីសជាបន្ទាន់
គណបក្សសង្រ្គោះជាតិបានប្រកាសមិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលដែលបានសម្ពោធ កាលពីថ្ងៃទី៥និង៦ ខែកញ្ញាទេ ហើយស្នើឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អនុវត្តមាត្រា៥នៃកិច្ចព្រមព្រៀង ដែលត្រូវធ្វើការពិភាក្សាជាបន្ទាន់ ក្នុងគោលបំណងអនុម័តនូវវិធានការសមស្របទាំងឡាយ ដើម្បីធានានូវការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ និងដើម្បីនាំកម្ពុជាមកកាន់គន្លងប្រជាធិបតេយ្យ សេរី ពហុបក្សឡើងវិញ។ លោកស្រី មូរ សុខហួរ អនុប្រធាននៃគណបក្សសង្គ្រោះជាតិ បានផ្តល់បទសម្ភាសន៍ឲ្យលោក ម៉ែន គឹមសេង នៃវីអូអេ អំពីការស្នើនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕