បទសម្ភាសន៍ VOA៖ លោកសម រង្ស៊ី រំលឹកពីវីរភាពនិងការងារជាមួយនឹងលោកចន ម៉ាក់ខេន
លោកចន ម៉ាក់ខេន សមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលម្នាក់ ទទួលបានការគោរពពីអ្នកនយោបាយខ្មែរមួយចំនួន និងសហគមន៍ខ្មែរអាមេរិកាំង ដោយសារតែបានធ្វើកិច្ចការជាច្រើន ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា នៅមុនពេលលោកទទួលមរណភាព កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅនេះ។ លោកសម រង្ស៊ី សហស្ថានិកគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បានរំលឹកដល់ស្នាដៃរបស់លោកម៉ាក់ខេន នៅក្នុងបទសម្ភាសពិសេសមួយជាមួយនឹងលោកម៉ែន គឹមសេង នៃវីអូអេ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៕