ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាន់តែ​បង់រំលោះ​បាន​ជាង​ពាក់កណ្តាល​ កូនបំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចាប់ផ្តើម​ប្រឈម​ការលំបាក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលរដ្ឋ​កម្ពុជា​ក្រីក្រ​ច្រើន​ឡើងៗ​បាន​ជំពាក់​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដោយ​ត្រូវ​សង​រំលោះ​ភ្លាម ក្រោយពី​បាន​ទទួល​ប្រាក់​កម្ចី ខុសពី​បំណង​កូន​បំណុល ដែល​ចង់​ខ្ចី​លុយ​នេះ​យក​ទៅ​ប្រើប្រាស់។ ផ្ទុយ​ទៅវិញ​ពួកគេ​ត្រូវ​ទទួល​បំណុល​នេះ​យក​ទៅ​រក្សាទុក ត្រៀម​សង ឬ ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន​ដូចជា​អ្នកមាន​ជំនាញ​ខាង​គណនេយ្យ​ហិរញ្ញវត្ថុ អីចឹង​ដែរ បើ​មិន​ដូច្នេះ​ទេ កូនបំណុល​នឹង​ត្រូវបង្ខំ​ចិត្ត​លក់​ទព្យសម្បត្តិ កេរ​អាករ​សង​បំណុល​ក្នុង​រូបភាព​ជា​ប្រាក់​រំលោះ។ បំណុល​ត្រូវ​សង​រំលោះ​នេះ ប្រៀប​ដូច​ជា​នុយ​ឲ្យ​កូន​បំណុល​រក្សា ការពារ​លុយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដើម្បី​ខាត​ការប្រាក់​តាម​អត្រា​កំណត់​តែ​ប៉ុណ្ណោះ។ក្នុង​វីដេអូ​នេះ អ្នកស្រី យឹម រុំ កូន​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ​គ្រាន់តែ​ជា​ស្រ្តី​ម្នាក់​ក្នុង​ចំណោម​កូន​បំណុល​ជា​ច្រើន​សែន​នាក់​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​រាប់ពាន់​នៅក្នុង​ប្រទេស​កម្ពុជា។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍​ពី​ស្រុកសន្ទុក ខេត្តកំពង់ធំ​នៃ​ប្រទេស​កម្ពុជា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG