មតិប្រជាប្រជាពលរដ្ឋដែលមានវត្តមាននៅការិយាល័យបោះឆ្នោត
ខណៈពេលដែលមានការជជែកពិភាក្សារវាងប្រជាពលរដ្ឋកាលពីពេលកន្លងមកមុនថ្ងៃបោះឆ្នោតទាក់ទិននឹងការសម្រេចចិត្តទៅបោះឆ្នោត នៅព្រឹកមិញនេះ ប្រជាពលរដ្ឋមួយចំនួនមានវត្តមាននៅតាមការិយាល័យបោះឆ្នោត និងបានសម្តែងមតិរបស់ខ្លួនអំពីការសម្រេចចិត្ត បើទោះជាប្រជាពលរដ្ឋមួយចំនួនមិនទាន់សម្រេចចិត្តនៅឡើយ។ នៅទីតាំងការិយាល័យបោះឆ្នោតសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ អ្នកបោះឆ្នោតកត់សម្គាល់ឃើញថា ការប្រព្រឹត្តទៅហាក់ដូចជារហ័ស ហើយចរាចរណ៍តាមទីតាំងចំណតនានាមានលក្ខណៈមិនចង្អៀតខ្លាំងដូចកាលពីឆ្នាំកន្លងទៅ។ ពួកគេយល់ថា ការបោះឆ្នោតអាចឲ្យគេប្រើសិទ្ធិជាប្រជាពលរដ្ឋ ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរនូវចំណុចអវិជ្ជមានកន្លងមកនៅក្នុងអាណត្តិមុន៕