បទសម្ភាសន៍VOA៖ លោកបណ្ឌិត អៀ សុផល មិនមានសុទិដ្ឋិនិយមទេ ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជានាថ្ងៃទី ២៩ ខែកក្កដា
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Occidental College ក្នុងក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានតាមដានស្ថានការណ៍នៅមុនការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ មានភាពខុសប្លែកពីអាណត្តិមុនៗ ដោយសារគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនោះឡើយ។ លោក ឆេង ចន្នី និង កញ្ញា យូ សុធារី នៃ VOA បានសម្ភាសន៍ជាមួយលោកបណ្ឌិត អៀ សុផល នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្តីអំពីភាពស្របច្បាប់នៃដំណើរការបោះឆ្នោត និងភាពអវិជ្ជមាន ព្រមទាំងប្រតិកម្មរបស់សហគមន៍អន្តរជាតិផងដែរ៕