បទសម្ភាសន៍ VOA៖ លោក ផៃ ស៊ីផាន ថាសេចក្តីស្នើច្បាប់របស់អាមេរិកដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីកំពូលៗរបស់កម្ពុជាជាអធិបតេយ្យភាពរបស់អាមេរិក
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងថា សេចក្តីស្នើច្បាប់លេខ HR ៥៧៥៤ ដែលសភាតំណាងរាស្ត្រអាមេរិកាំង បានអនុម័តកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ទាក់ទងនឹងការដាក់ទណ្ឌកម្មលើមន្រ្ដីរដ្ឋាភិបាលកម្ពុជាកំពូលៗ ដែលត្រូវចោទថា បានបំផ្លាញប្រជាធិបតេយ្យកម្ពុជានោះ គឺជាអធិបតេយ្យភាពរបស់ស.រ.អា។ លោក សុខ ខេមរា នៃ VOA បានធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយលោក ផៃ ស៊ីផាន អំពីសេចក្តីស្នើច្បាប់នេះ៕