បទសម្ភាសន៍ VOA៖ សកម្មជនខ្មែរ-អាមេរិកាំងស្នើរូបមន្តបញ្ចៀសវិបត្តិក្រោយការបោះឆ្នោត
តំណាងសកម្មជនខ្មែរអាមេរិកាំងសម្តែងការព្រួយបារម្ភថា ប្រទេសកម្ពុជាអាចនឹងធ្លាក់ចូលក្នុងវិបត្តិកាន់តែធំក្រោយពីការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ដោយសារតែគ្មានគណបក្សសង្គ្រោះជាតិចូលរួម ហើយរដ្ឋាភិបាលនៅតែមិនព្រមស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិឱ្យដោះស្រាយវិបត្តិនាពេលបច្ចុប្បន្ននេះ។ លោក នាថបណ្ឌិត តាកែវ ឫទ្ធិពល ប្រធានសមាគមសង្គហប្រយោជន៍ជាតិយើង បានសរសេរលិខិតចំហរមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើឱ្យបង្កើតឧត្តមក្រុមប្រឹក្សាព្រះរាជាណាចក្រ និងអាជ្ញាធរអន្តរកាលឯកភាពជាតិខ្មែរដើម្បីបញ្ចៀសវិបត្តិ និងការដាក់ទណ្ឌកម្មពីអន្តរជាតិ។ លោក ឫទ្ធិពល បានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃវីអូអេពីខ្លឹមសារលម្អិតនៃលិខិតនេះ៕