បទសម្ភាសន៍ VOA៖ យុទ្ធនាការឃោសនាបោះឆ្នោត ចាប់ផ្ដើមទាំងមានកង្វល់ពីភាពត្រឹមត្រូវ
យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជា បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃសៅរ៍ ដោយគ្មានគណបក្សសង្គ្រោះជាតិ ទោះបីជាមានការព្រមានពីសហគមន៍អន្តរជាតិអំពីភាពមិនអាចទទួលយកជាការបាននៃការបោះឆ្នោតដែលគ្មានបក្សប្រឆាំងនេះក៏ដោយ។ លោក សាយ មុន្នី នៃវីអូអេ បានសន្ទនាជាមួយលោក សុខ ខេមរា អ្នកយកព័ត៌មានវីអូអេម្នាក់ដែលបានចុះទៅផ្ដិតយកព័ត៌មានអំពីយុទ្ធនាការឃោសនាបោះឆ្នោតដោយផ្ទាល់ក្នុងរាជធានីភ្នំពេញ៕