ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖ លោក យូ ហុកគ្រី​ថា ស្ថាន​ភាព​របស់​ព្រះអង្គ​រណឫទ្ធិ​បានធូរ​ស្រាល​បណ្តើរៗ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពីថ្ងៃ​​អាទិត្យ​ ​រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​បាន​បុក​ ​ពេញ​ទំហឹង​ចូល​ព្រះ​ទីន័ង​របស់​សម្តេ​ចក្រុម​ព្រះ​នរោត្តម​ ​រណ​ឫទ្ធិ​ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ដើម្បី​ជួប​អ្នក​គាំទ្រ​របស់​ទ្រង់។​ ​ហេតុការណ៍​​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​លើ​ក្បួន​រថយន្ត​របស់​សម្តេ​ចក្រុម​ព្រះ​នរោត្តម​ ​រណ​ឫទ្ធិ​ ​បាន​បណ្តាល​ឱ្យ​ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​នេះ​របួសធ្ងន់​ ​និង​ធ្វើ​ឱ្យ​អ្នក​ម្នាង​​អ៊ុក ផល្លា​ ​បាត់​បង់​ជីវិត។​ ​ខណៈ​ព្រះ​អង្គ​ម្ចាស់​កំពុង​ស្នាក់​ព្យាបាល​ព្រះ​រាជសុខភាព​នៅ​ប្រទេស​ថៃ​ ​នគរបាល​ជាតិ​កម្ពុជា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចេញ​របាយ​ការណ៍​នៃ​ការ​ស៊ើប​អង្កេត​ដោយ​បញ្ជាក់​ថា ​នេះ​គឺ​ជា​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ។​ ​លោក​ ​នៅ វណ្ណារិន​ ​នៃ​ ​VOA​ ​បាន​សម្ភាស​ជា​មួយ​អនុ​ប្រធាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ ​គឺ​ ​លោក​ ​យូ ហុកគ្រី​ ​ទាក់ទិន​នឹង​បញ្ហា​នេះ​ ​និង​ជោគ​វាសនា​របស់​គណបក្ស​រាជានិយម​មួយ​នេះ។​​​​ ​សូម​ស្តាប់​កិច្ច​សម្ភាសន៍​ទាំងស្រុង​​រវាង​លោក​ ​នៅ វណ្ណារិន​នៃ​ ​VOA​ ​និង​ ​លោក​ ​យូ ហុកគ្រី​ ​​អនុ​​ប្រធាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ពី​រាជធានី​ភ្នំពេញ​ដូច​ត​ទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG