ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ រដ្ឋាភិបាល​គួរ​បើក​ចំហ​ព័ត៌មាន​ទូលំទូលាយ​សម្រាប់​ពលរដ្ឋ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​វ័យ​ក្មេង​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​​អ្នក​ដឹកនាំ​វ័យក្មេង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឬ​ហៅ​កាត់​ថា YSEALI របស់​ក្រសួង​ការបរទេស​អាមេរិក បាន​លើកឡើង​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មាន​លក្ខណៈ​បើក​ទូលាយ​និង​មាន​ការ​ទទួលខុសត្រូវ​ជាង​​​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​​ដល់​សហគមន៍​និង​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ បើ​ធៀប​ទៅ​នឹង​រដ្ឋាភិបាល​កម្ពុជា។ លោក សាយ មុន្នី ​បាន​សម្ភាស​លោក សឿង សារ៉ន នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគម​ធាងត្នោត នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន ​កាល​ពី​ចុង​ខែ​ឩសភា បន្ទាប់​ពី​លោក​បាន​ចូលរួម​កម្មសិក្សា​រយៈពេល​៥​សប្ដាហ៍​​នៅ​​ក្នុង​ទីក្រុង ​Missoula រដ្ឋ ​Montana ​សហរដ្ឋ​អាមេរិក។ សូម​ស្ដាប់​កិច្ច​សម្ភាសន៍​នេះ​ដូចតទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG