បទសម្ភាសន៍ VOA៖ បក្សសង្គ្រោះជាតិនៅអាមេរិកនឹងធ្វើបាតុកម្មទាមទារជប៉ុនឱ្យឈប់គាំទ្រការបោះឆ្នោត
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក នឹងរៀបចំបាតុកម្មនៅមុខស្ថានបេសកកម្មជប៉ុននៅអង្គការសហប្រជាជាតិ នៅថ្ងៃសៅរ៍ទី១៦ ខែមិថុនា ដើម្បីទាមទារឱ្យជប៉ុនដកការគាំទ្រការបោះឆ្នោតជាតិនៅប្រទេសកម្ពុជា បន្ទាប់ពីអតីតគណបក្សប្រឆាំងមួយនេះមិនមានឈ្មោះក្នុងការបោះឆ្នោតនៅពេលខាងមុខទេ។ ជប៉ុនគឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យតែមួយគត់ ដែលនៅគាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយបានដើរតួរនាទីសម្របសម្រួលនៅពីក្រោយឆាក ដើម្បីឱ្យមានការសម្របសម្រួលនយោបាយដោះស្រាយវិបត្តិនយោបាយ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកពីបាតុកម្មនេះ៕