អ្នកនៅតំបន់ Gaza ប្រារព្ធពិធីបុណ្យ Ramadan ខណៈកាន់ទុក្ខអ្នកដែលត្រូវបានសម្លាប់
នៅក្នុងតំបន់ Gaza បុណ្យ Ramadan ដែលជាពិធីបុណ្យដ៏ពិសិទ្ធរបស់សាសនាឥស្លាមនោះ ត្រូវបានចាប់ផ្តើមឡើងដោយអំពើហិង្សា រវាងក្រុមបាតុករប៉ាឡេស្ទីនជាមួយនឹងកងកម្លាំងអ៊ីស្រាអែលនៅឯព្រំប្រទល់។ ក្រុមបាតុករប៉ាឡេស្ទីនមានការខឹងសម្បារដោយសារតែគោលនយោបាយរបស់អ៊ីស្រាអែលនៅក្នុងតំបន់ ហើយនិងដោយសារតែការសម្រេចចិត្តរបស់អាមេរិកក្នុងការរើស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុង Jerusalem ដ៏ចម្រូងចម្រាស។ អ្នកស្រី Patsy Widakuswara រាយការណ៍អំពីរបៀបដែលអ្នកនៅតំបន់ Gaza ប្រារព្ធពិធីបុណ្យ Ramadan ខណៈដែលពួកគេកំពុងកាន់ទុក្ខចំពោះអ្នកដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានោះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។