ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ គ.ជ.ប​ថា​ហួស​ពេល​ចុះឈ្មោះ​បក្ស​សង្គ្រោះជាតិ​តាមការ​ស្នើ​របស់​សហរដ្ឋ​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​សប្តាហ៍មុន​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​សម្តែង​ការ​សោកស្តាយ​ដែល​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ ​ហើយ​ថា​ការណ៍នេះ​នាំ​ឱ្យ​មាន​ភាព​មន្ទិល​សង្ស័យ​លើ​ការ​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ។ រីឯ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភាជាតិ​សហរដ្ឋ​អាមេរិក​ក៏​បាន​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​មួយ ដែល​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ណា​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​ផងដែរ។ ការ​ទទួល​ពាក្យ​សុំ​ចុះឈ្មោះ​គណបក្ស​នយោបាយ​បាន​បញ្ចប់​កាលពី​ថ្ងៃទី​១៤​ ខែ​ឧសភា​ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាន​ទទួល​ស្គាល់​គណបក្ស​ចំនួន​១៦ និង​កំពុងតែ​ពិនិត្យ​មើលបន្ត​ទៀត។ លោក​ ម៉ែន គឹមសេង នៃ​វីអូអេ​ បាន​សម្ភាស​លោក​ ឌឹម សុវណ្ណារុំ​ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង​ជាអ្នក​នាំ​ពាក្យ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG