បទសម្ភាសន៍ VOA៖ គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយអំពាវនាវឱ្យអន្តរជាតិ កុំទទួលស្គាល់លទ្ធផលបោះឆ្នោត
គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល បានអំពាវនាវដល់សហគមន៍អន្តរជាតិ កុំឱ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះ។ ការអំពាវនាវនេះធ្វើឡើង ចំថ្ងៃបិទបញ្ចប់នៃការចុះបញ្ជីឈ្មោះគណបក្សនយោបាយ ដែលមិនមានគណបក្សប្រឆាំងនេះ ចូលរួមប្រកួតប្រជែង។ លោក សាយ មុន្នី បានសម្ភាសលោក អេង ឆៃអ៊ាង អនុប្រធានមួយរួបនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ អំពីការអំពាវនាវនេះដូចតទៅ៕