ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ការ​បណ្ដេញ​បុគ្គលិក​គឺ​ជា​ការ​គំរាមកំហែង​សេរីភាព​សារព័ត៌មាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​បុគ្គលិក​ទាំង​ជាតិ​និង​អន្តរជាតិ​ជាង​២០​នាក់​​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ ដោយ​សំដែង​ការ​មិន​ពេញចិត្ត​នឹង​ការ​បណ្ដេញ​និពន្ធ​នាយក​របស់​ពួកគេ​ចេញ​ពី​ការងារ​ភ្លាមៗ ក្រោយ​ពី​កាសែត​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ម្ចាស់​ថ្មី។ ក្រុម​អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​នេះ លើកឡើង​ថា បុគ្គលិក​ជាច្រើន បាន​សម្រេច​ចិត្ត​លាលែង​ពី​ការងារ​រួច​ទៅ​ហើយ ដើម្បី​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​នេះ។ លោក សាយ មុន្នី​នៃ​វីអូអេ បាន​សម្ភាសន៍​ កញ្ញា យន់ ស៊ីនាត អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អំពី​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្ដេញ​បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG